khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានជួបប្រជុំពិភាក្សាជាមួយ ក្រុមប្រឹក្សាឃុំ មេភូមិ នាយប៉ុស្តិ៍នគបាលឃុំ នាយកសាលាក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
     
    ចែករំលែក ៖

    ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ និងលោកជំទាវ ស៊ី វណ្ណថា សមាជិកាគណ:កម្មការទី៩ ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានជួបប្រជុំពិភាក្សាជាមួយ ក្រុមប្រឹក្សាឃុំ មេភូមិ នាយប៉ុស្តិ៍នគបាលឃុំ នាយកសាលាក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីស្វែងយល់ការអនុវត្ត និងដកបទពិសោធន៏ការងារបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ដែលមានសមាសភាពចូលរួមសរុបចំនួន១៩នាក់។ នាឱកាសនោះដែរ ឯកឧត្តម លោកជំទាវ បានឧបត្ថម្ភថវិកាដល់គ្រួសារសពចំនួន៦គ្រួសារ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន២០០,០០០រៀល និងស្រ្តីសំរាលកូនចំនួន១១នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០,០០០រៀល ព្រមទាំងផ្តល់ជូនសមាជិកអង្គប្រជុំចំនួន១៩នាក់ក្នុងម្នាក់ទទួលបានថវិកាចំនួន១០,០០០រៀល សរុបថវិកាទាំងអស់ចំនួន១,៩៤០,០០០រៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន